លោកជំទាវ ម៉ែន សំអន បាន​ដឹកនាំ​មន្រ្តី​ក្រោម​ឱវាទ​ចូលរួម​កាន់​បិណ្ឌវេណ​ទី៣ នៅ​វត្ត​សារាវ័នតេជោ

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំមន្ដ្រីរាជការ និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត បានអញ្ជើញចូលរួមកាន់បិណ្ឌវេណទី៣ នៅវត្តសារាវ័នតេជោ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ ។

នៅក្នុងឱកាសនោះ ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាននាំយកនូវបច្ច័យ និងទេយ្យទានមួយចំនួនប្រគេនដល់ព្រះសង្ឃ ដើម្បីបញ្ជូនកុសលផលបុណ្យ ជូនទៅដល់បុព្វការីជនដែលបានចែកឋានទៅកាន់បរលោកខាងមុខឲ្យមកទទួលកុសលផលបុណ្យនេះ ហើយក៏សូមអានុមោទនាយកបុណ្យកុសលរៀងៗខ្លួន៕