លោកជំទាវ​ឩបនាយក​រដ្ឋមន្ត្រី ម៉ែន សំអន បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​​ជាមួយ​សហព័ន្ធ​នារី​វៀតណាម​ឆ្នាំ២០១៧-២០២២

លោកជំទាវឩបនាយករដ្ឋមន្ត្រីម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង រវាងសហព័ន្ធនារីវៀតណាម ឆ្នាំ២០១៧-២០២២ដើម្បីបន្តកិច្ចសហ ប្រតិបត្តិការទ្វេភាគី កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៧ នៅសណ្ឋាគារភ្នំពេញ។

លោកជំទាវបាន មានប្រសាសន៍ថា យោងតាមអនុវត្តតាមកិច្ចព្រមព្រៀង សហប្រតិបត្តិការរវាងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងសហព័ន្ធនារីវៀតណាមឆ្នាំ២០១៣-២០១៧ និងយោងកិច្ចព្រម ព្រៀងរវាងនារីបណ្តាខេត្ត ដែលជាប់ព្រំ ដែនគឺ៖ ខេត្តស្វាយរៀង និងកំពង់ចាម ជាមួយខេត្តតៃនីញ ខេត្តស្វាយរៀង និងខេត្តឡុងអាន ខេត្តព្រៃវែង ជាមួយខេត្តដុងថាប ខេត្តតាកែវ ជាមួយខេត្តអានយ៉ាង ខេត្តព្រះសីហនុ កំពត និងកែប ជាមួយខេត្តគៀងយ៉ាង ខេត្តក្រចេះជាមួយខេត្តប៊ីញភឿក ខេត្តមណ្ឌលគីរី ជាមួយខេត្តដឹតណុង សមាគមយើង បានអនុវត្តកិច្ចព្រមព្រៀងនេះយ៉ាងសកម្ម ។

លោកជំទាវឧបនាយករដ្ឋមន្ត្រី មានប្រសាសន៏បន្តទៀតថា៖កិច្ចព្រមព្រៀងខាងលើ បានរួមចំណែកយ៉ាងសកម្ម ក្នុងការ អភិ វឌ្ឍន៍ធនធានមនុស្ស របស់សមា គមនារីយើងខ្ញុំ ដើម្បីគ្រប់គ្រង ដឹកនាំចលនាស្ត្រី នៅគ្រប់ថ្នាក់ឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាព ក្នុងការបំពេញភារកិច្ច ដើម្បីលើកកម្ពស់សមភាពយេន ឌ័រ ជំរុញការចូលរួមរបស់ស្ត្រីឲ្យបានកាន់តែច្រើន នៅក្នុងការងារនយោបាយ និងការងារសង្គម រួមចំណែកក្នុងការអនុវត្តិឲ្យបានសម្រេចនូវទិសដៅ ជាយុទ្ធសាស្ត្ររបស់បក្ស និងរាជរដ្ឋាភិបាល។
ជោគជ័យ ទាំងនេះពិតជាមិនអាចកាត់ផ្តាច់បានពីការឧបត្ថម្ភ គាំទ្រយកចិត្ត ទុក ដាក់ និងបង្កលក្ខណៈងាយស្រួលសព្វបែបយ៉ាងពីសំណាក់បក្ស និងរដ្ឋាភិបាល នៃប្រទេសទាំងពីរ និងការខិតខំប្រឹងប្រែងរបស់បងប្អូននារីទាំងអស់បានឡើយ។

ទន្ទឹមនឹងលទ្ធផលដែលសម្រេចបានខាងលើក៏នៅមានចំណុចខ្វះចន្លោះមួយចំនួន ដូចជាៈ ការខ្វះខាតខាងទំនាក់ទំនង ការផ្លាស់ប្តូរគណប្រតិភូ ការចែករំលែកព៌តមានគ្នាទៅវិញទៅមកមិនទាន់ធ្វើបានរលូន និងជាប់ជាប្រចាំនៅឡើយដែលទាមទារត្រូវកែលំអរនិងបំពេញបន្ថែម។

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទីក្រុងហូជីមិញ បានមកពិនិត្យជម្ងឺជូនប្រជាពលរដ្ឋក្រីក្រកម្ពុជា នៅតាមបណ្តាខេត្ត និងចែកអំ ណោយជាថវិកា និងស្បៀងអាហារ បានចំនួន២៣,២២៨នាក់ ក្នុងនោះមានៈពិនិត្យនិងវះកាត់ភ្នែក បានចំនួន ១ម៉ឺន៨ពាន់៣៥៨នាក់ ពិនិត្យជម្ងឺទូទៅ និងរោគស្រ្តីបានចំនួន៩ពាន់៧១០នាក់ ចែកអំណោយជូនប្រជាពលបានចំនួន ៣ពាន់៥០២គ្រួសារ និងចែករទេះដល់ជនពិការបានចំនួន៣១០នាក់ ៕