ឯកឧត្តម ឌុច សុវណ្ណារី ដឹកនាំ​កិច្ច​ប្រជុំ​គណៈកម្មការ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ក្រសួង

ថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០១៨ ឯកឧត្តម ឌុច សុវណ្ណារី រដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំគណៈកម្មការសន្និបាត ដើម្បីត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលអនុវត្តការងារប្រចាំឆ្នាំ២០១៧

ឯកឧត្តម ឌុច សុវណ្ណារី ដឹកនាំ​កិច្ច​ប្រជុំ​បូក​សរុប​ការងារ​ឆ្នាំ​២០១៧ របស់​អគ្គនាយកដ្ឋាន​រដ្ឋបាលកិច្ចការ​ទូទៅ និង​វិទ្យាស្ថាន​ជាតិ​អធិការកិច្ច

រសៀលថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម ឌុច សុវណ្ណារី រដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំបូកសរុបការងារ ឆ្នាំ២០១៧

កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​វឌ្ឍនភាព​ការងារ​របស់​គណៈកម្មការ​រៀបចំ​សន្និបាត

ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ គណៈកម្មការរៀបចំសន្និបាត បានបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ របស់អនុគណៈកម្មការទាំង ក្រោមអធិបតីភាព ឯកឧត្តម ឌុច សុវណ្ណារី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ ដើម្បីត្រៀមលក្ខណៈរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៧ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ។

កិច្ចប្រជុំពិនិត្យវាយតម្លៃការដំឡើងថ្នាក់ ឋានន្តរស័ក្តិ ឆ្នាំ២០១៧

នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម ឌុច សុវណ្ណារី រដ្ឋលេខាធិការ និងជាប្រធាន គណៈកម្មការដំឡើងថ្នាក់ ឋានន្តរស័ក្តិ បានដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃមន្ត្រីរាជការស្នើសុំ ដំឡើងថ្នាក់ ឋានន្តរស័ក្តិប្រចាំឆ្នាំ២០១៧ នៅសាលប្រជុំទីស្តីការក្រសួង ។

លោកជំទាវ សុភ័គ្គ ថាវី រដ្ឋលេខាធិការ ដឹកនាំ​កិច្ច​ប្រជុំ​អនុគណៈកម្មការ​​ពិធីការ​

ទីស្តីការក្រសួង៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ លោកជំទាវ សុភ័គ្គ ថាវី រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការពិធីការរៀបចំសន្និបាតក្រសួង បានដឹកនាំកិច្ចប្រជុំបែងចែក ភារកិច្ច និងការទទួលខុសត្រូវ ជូនដល់សមាជិក សមាជិកា ដើម្បីត្រៀមរៀបចំសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ ខាងមុខ។

អត្ថបទ​ផ្សេងៗ​ទៀត...